Skip to Content

DCJ មានបំណងចង់សាងសង់សហគមន៍ឱ្យបានកាន់តែរឹងមាំនៅក្នុងរដ្ឋ NSW ដោយគាំទ្រដល់ប្រជាជននៅក្នុងសង្គមរបស់យើងដែលត្រូវការជំនួយច្រើនបំផុត។

យើងផ្គត់ផ្គង់មូលនិធិសម្រាប់កម្មវិធីនានាដើម្បីជួយដល់កុមារ និងគ្រួសារ មនុស្សដែលមានពិការភាព និងមនុស្សចាស់។

យើងជួយកុមារដែលងាយរងគ្រោះមនុស្សវ័យក្មេងនិងគ្រួសារ។

DCJ មានការទទួលខុសត្រូវតាមផ្លូវច្បាប់ដើម្បីការពារកុមារ និងមនុស្សវ័យជំទង់នៅក្នុងរដ្ឋ NSW ពីហានិភ័យនៃការឈឺចាប់យ៉ាងធ្ងន់ធ្ងរ។ ដើម្បីសម្រេចបាន យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងរដ្ឋាភិបាល NSW អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងសហគមន៍។

យើងផ្តល់មូលនិធិដល់អង្គការដែលគាំទ្រកុមារ និងគ្រួសារ។ ការគាំទ្រនេះ រួមមានកម្មវិធីដែល៖

  • ជួយមាតាបិតា‌ថ្មីដែលអាចមានការលំបាក
  • បង្រៀនអំពីវិជ្ជមាននៃការចិញ្ចឹមកូន ដើម្បីបង្កើតគ្រួសារឱ្យបានកាន់តែរឹងមាំ
  • ជួយមាតាបិតាដោះស្រាយបញ្ហាគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀនឯទៀត
  • ជួយគ្រួសារទាំងឡាយគ្រប់គ្រងបញ្ហាសុខភាពផ្លូវចិត្ត បញ្ហាពិការភាពខាងបញ្ញា ឬការលំបាកក្នុងការរៀនសូត្រ។

DCJ ផ្គតផ្គង់ថវិកាសម្រាប់ការថែទាំកុមារ និងក្មេងជំទង់ដែលមិនរស់នៅដោយសុវត្ថិភាពតាមផ្ទះ។ នេះរួមមានការថែទាំចិញ្ចឹមកូន និងការថែទាំញាតិសន្តាន។ យើងក៏គាំទ្រការសុំកូនចិញ្ចឹម អាណាព្យាបាល និងជម្រើសថែទាំអចិន្រ្តៃយ៍ផងដែរ ដើម្បីធានាថាកុមារទទួលបានការចាប់ផ្តើមល្អបំផុតនៅក្នុងជីវិត។

ប្រសិនបើអ្នកព្រួយបារម្ភថាកុមារកំពុងរងគ្រោះ ឬពុំមានសុវត្ថិភាពនៅផ្ទះ អ្នកអាចហៅទូរស័ព្ទទៅ ខ្សែទូរស័ព្ទជំនួយកិច្ចការពារកុមារពេលណាមួយក៏បាន ទោះថ្ងៃ ឬយប់ក្តី 7 ថ្ងៃក្នុងមួយសប្តាហ៍ ទៅលេខ 13 21 11

យើងគាំទ្រដល់មនុស្សដែលប្រឈមនឹងអំពើហិង្សាតាមផ្ទះ និងគ្រួសារ។

ប្រសិនបើដៃគូរបស់អ្នក ប្តី ឪពុក ឬនរផ្សេងទៀតនៅផ្ទះកំពុងធ្វើឱ្យអ្នកភ័យខ្លាច ហើយកំពុងធ្វើបាប ឬប្រើអំពើហិង្សាទៅលើរូបអ្នក ឬកូនរបស់អ្នក អ្នកអាចហៅសុំជំនួយ។ ខ្សែទូរស័ព្ទអំពើហិង្សាក្នុងគ្រួសារ ទៅលេខ 1800 656 463 បើកធ្វើការ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។

យើងក៏ផ្តល់ការគាំទ្រដល់អ្នកដែលបានគេចផុតពីអំពើហិង្សាតាមផ្ទះ ឬក្នុងគ្រួសារ ហើយនិងការរំលោភបំពានដែរ រួមមានជំនួយហៅថា Staying Home Leaving Violence (ស្នាក់នៅផ្ទះ ចាកចេញពីអំពីហិង្សា) ហើយនិង Start Safely (ចាប់ផ្តើមដោយសុវត្ថិភាព)។

ប្រសិនបើអ្នកជាមនុស្សចាស់ (ជាទូទៅមានអាយុលើសពី 65 ឆ្នាំ) កំពុងជួបប្រទះការរំលោភបំពាន ឬមានការព្រួយបារម្ភចំពោះមនុស្សចាស់ឯទៀតដែ លអាចជួបប្រទះការរំលោភបំពាន សូមទូរស័ព្ទទៅខ្សែទូរស័ព្ទជំនួយការរំលោភបំពានមនុស្សចាស់ និងអង្គភាពធនធាន ទៅលេខ 1800 628 221

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ជាដំបូងសូមទូរស័ព្ទទៅលេខ 131 450 បន្ទាប់មកប្រាប់ប្រតិបត្តិករនូវភាសាដែលអ្នកនិយមចូលចិត្ត ហើយស្នើសុំចូលទៅកាន់ខ្សែទូរស័ព្ទជំនួយការរំលោភបំពានមនុស្សចាស់។ ខ្សែទូរស័ព្ទជំនួយការរំលោភបំពានមនុស្សចាស់គឺជាសេវាកម្មរក្សាសម្ងាត់ឥតគិតថ្លៃដែលផ្តល់ដំបូន្មាន  និងការបញ្ជូនដើម្បីគាំទ្រដល់មនុស្សចាស់ដែលកំពុងជួបប្រទះការរំលោភបំពាន។

យើងផ្តល់ជំនួយលំនៅដ្ឋាន និងការគាំទ្រដល់មនុស្សដែលមានសិទ្ធិទទួល។

យើងផ្តល់ការគាំទ្រ និងសេវាកម្មដល់អ្នកដែលត្រូវការជំនួយក្នុងការស្នាក់នៅ ហើយបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន។ សេវាកម្មរបស់យើង រួមមាន៖

  • ជំនួយហិរញ្ញវត្ថុសម្រាប់មនុស្សដែលកំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬអ្នកដែលចង់ចាប់ផ្តើមជួល
  • ផ្តល់ទីកន្លែងដែលមានតម្លៃសមរម្យដើម្បីរស់នៅ សម្រាប់មនុស្សដែល មានប្រាក់ចំណូលទាប ទៅមធ្យម រួមមានលំនៅដ្ឋានរដ្ឋ លំនៅដ្ឋានសហគមន៍ និងផ្ទះសម្បែងសម្រាប់ជនជាតិដើម។ ប្រភេទនៃជំនួយលំនៅដ្ឋាននេះហៅថា "លំនៅដ្ឋានសង្គម"
  • កម្មវិធីដើម្បីជួយមនុស្សដែលកំពុងរស់នៅក្នុងលំនៅដ្ឋានសង្គម ឱ្យសម្រេចបានកាន់តែច្រើនពីជីវិតរស់នៅ។

អ្នកនឹងត្រូវបំពេញលក្ខណៈវិនិច្ឆ័យលើសិទ្ឋិទទួលបានមួយចំនួន ដើម្បីទទួលបានសេវាកម្ម។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនងសម្រាប់លំនៅដ្ឋាន តាមរយៈលេខ 1800 422 322.។

ប្រសិនបើអ្នកត្រូវការកន្លែងស្នាក់នៅរយៈពេលខ្លី ដោយសារតែអ្នកគ្មានផ្ទះសម្បែង ឬមានហានិភ័យនៃភាពគ្មានផ្ទះសម្បែង សូមទូរស័ព្ទ Link2Home នៅពេលណាក៏បាន ទោះថ្ងៃ ឬយប់ក្តី តាមរយៈលេខ 1800 152 152

លេខទូរស័ព្ទសម្រាប់ជំនួយជាបន្ទាន់

ស្ថានភាពទំនាក់ទំនងពេលម៉ោង
ប្រសិនបើអ្នកគ្មានផ្ទះសម្បែង ឬត្រូវការកន្លែងស្នាក់នៅបណ្តោះអាសន្នLink2Home
1800 152 152
24/7
អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារNSW ខ្សែទូរស័ព្ទអំពើហិង្សាក្នុងគ្រួសារ
1800 656 463
24/7
រាយការណ៍អំពីការរំលោភបំពានលើកុមារ ឬការមិនយកចិត្តទុកដាក់ខ្សែទូរស័ព្ទជំនួយកិច្ចការពារកុមារ
13 21 11
24/7
មនុស្សចាស់ប្រឈមនឹងគ្រោះថ្នាក់ទូរស័ព្ទជំនួយការរំលោភបំពានមនុស្សចាស់‌
1800 628 221
ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.30ព្រឹក ដល់ម៉ោង 5 ល្ងាច
គ្រាមានអាសន្នNSW ប៉ូលីស ឬរថយន្តសង្គ្រោះ
000
24/7

សេវាកម្មអ្នកបកប្រែភាសាសរសេរនិងនិយាយ

ប្រសិនបើអ្នកចង់ប្រើប្រាស់សេវាកម្មរបស់ DCJ ប៉ុន្តែមិនចេះនិយាយភាសាអង់គ្លេស ឬមានការលំបាកក្នុងការនិយាយភាសាអង់គ្លេស សូមប្រើប្រាស់សេវាកម្មបកប្រែភាសាសរសេរ និងនិយាយឥតគិតថ្លៃខាងក្រោមនេះ។

សម្រាប់បញ្ហាលំនៅដ្ឋាន:
សេវាកម្មបកប្រែភាសាសរសេរ និងនិយាយ All Graduates: 1300 652 488
(All Graduates ទាំងអស់ ‌នឹងទូរស័ព្ទទៅអ្នកផ្តល់សេវាកម្មលំនៅដ្ឋាន ហើយបកប្រែជូនអ្នកដោយឥតគិតថ្លៃ។).
ដើម្បីស្វែងយល់បន្ថែម សូមបើកចូលវ៉ិបសៃរបស់ All Graduates http://www.allgraduates.com.au

សម្រាប់បញ្ហាផ្សេងទៀត:
Translating and Interpreting Service (TIS National - សេវាកម្មបកប្រែភាសាសរសេរ និងនិយាយ) 131 450
សេវាកម្មនេះគ្របដណ្តប់ជាង 150 ភាសា។ នេះគឺជាសេវាកម្មឥតគិតថ្លៃ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅវ៉ិបសាយថ៍របស់ TIS: https://www.tisnational.gov.au

  • DCJ មានកាតព្វកិច្ចផ្តល់ជូនអ្នកបកប្រែភាសាដែលមានគុណសម្បត្តិនៅពេលធ្វើសម្ភាសន៍ និងនិយាយអំពីបញ្ហាស្មុគស្មាញ ឬបញ្ហារសើប។
  • ក្នុងករណីភាគច្រើន គ្រួសារ និងមិត្តភក្តិមិនអាចបំពេញមុខការ ជាអ្នកបកប្រែភាសាបានទេ ប៉ុន្តែពួកគេអាចស្នាក់នៅបានក្នុងអំឡុងពេលធ្វើសម្ភាសន៍ ឬការប្រជុំដើម្បីផ្តល់ការគាំទ្រ។
  • គ្រួសារ និងមិត្តភក្តិអាចបំពេញមុខការជាអ្នកបកប្រែភាសា ប្រសិនបើ DCJ មិនអាចរកបានអ្នកបកប្រែភាសាដែលមានគុណសម្បត្តិតាមទូរស័ព្ទ ឬផ្ទាល់នៅនឹងកន្លែង ។
Was this content useful?
Your rating will help us improve the website.
Last updated: 20 Mar 2023